ប្រហុកអង្រ្កង ផ្សំឡើងពីអង្រ្កងត្រីប្រហុក (ប្រហុកខ្មែរ) និងគ្រឿងផ្សំក្នុងស្រុក៩៥%។ មានប្រភពមកពី ខេត្តសៀមរាប។ ប្រហុកអង្រ្កងមានរសជាតិហឹរនិងជូរបានមកពីអង្ក្រង សាកសមសម្រាប់បងប្អូន ចូលចិត្តញ៉ាំម្ហូបមានប្រហុក និងចេះញ៉ាំហឹរល្មម ប្រហាក់ប្រហែលម្ទេសបីគ្រាប់ប្រហុកអង្រ្កងអាចញ៉ាំបានច្រើនប្រភេទដូចជា បន្លែអន្លក់បាយស ត្រីអាំង សាច់អាំងជ្រូកខ្វៃនិងមាន់ដុតកាន់តែពិសេស។